កីឡា

កីឡាករប្រដាល់ សកលកម្ពុជា ៣នាក់ ឡើងវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រនៃ The Belt and Road CHINA-ASEAN Boxing

ភ្នំពេញ៖អ្នកប្រដាល់ សកលកម្ពុជាចំនួន៣រូបដែល ទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ The Belt and Road CHINA-ASEAN Boxing Championship នៅប្រទេសចិននោះ នាពេលនេះពួកគេឡើងវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើការផ្លូវការនាយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះហើយ ។

លោកប៊ួយ សុភ័ណ្ឌ ជាអគ្គលេខាធិការសហព័ន្ធ បានប្រាប់ឲ្យដឹងពីប្រទេសចិនថាអ្នកប្រដាល់កម្ពុជា ដែលចូលរួមទាំង៣រូបសុទ្ធតែ បានឡើងដល់វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រដូចគ្នា។

ការប្រកួតវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រនេះកីឡាករកម្ពុជាសៅ រង្សី ជួបជាមួយអ្នកប្រដាល់ឡាវ Kham Phouvanh ប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៤៩គីឡូក្រាម កីឡាករ បាង ណុន ជួបប្រកួតជាមួយអ្នកប្រដាល់ មីយ៉ាន់ម៉ាZaw Moe ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥២ គីឡូក្រាម និងអ្នកប្រដាល់ វី សុភ័ស្សប្រកួតជា មួយអ្នកប្រដាល់ ហ្វីលីពីនJere Samuelដោយប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៦៤គីឡូក្រាម ។

លោកងគ្គលេខាធិការ បានចាត់ទុកថា នេះជាឳកាសនៃការកំដៅសាច់ដុំដ៏សំខាន់មួយ មុនព្រឹតត្តិការណ៍ស៊ីហ្គេមមកដល់៕ ដោយ៖លី ភីលីព

Most Popular

To Top