The Sunsportsនៅថ្ងៃសៅរ៍ទី២៦ខែតុលានេះ បានសរសេរថាកីឡាករ គោលដៅរបស់ ក្លឹបបិសាចក្រហម Man United កីឡាករ Thomas Mullerនឹងចាប់ផ្តើមជម្រុញ ឲ្យមានការសម្រេចចិត្តរបស់ Bayern Munichនាខែមករានេះប្រសិនបើខ្លួន នៅតែបន្ត មានវត្តមានក្នុងការប្រកួត ក្នុងចំនួនតិចតួចបន្តទៀតនោះ។
កីឡាករវ័យ៣០ឆ្នាំរូបនេះ ធ្លាប់មានឈ្មោះជាកីឡាករដ៏សំខាន់បំផុត ទាំងក្លឹប និងជម្រើសជាតិ នាពេលកន្លងមកប៉ុន្តែក្រោមការដឹកនាំ របស់លោក Niko Kovac ចំនួននៃការបង្ហាញខ្លួន ឲ្យក្លឹបកាន់តែតិច ដែលវានឹងធ្វើឲ្យមានស្ទាក់ស្ទើរសម្រាប់ ជម្រើសជាតិផងដែរ ក្នុងការដាក់បញ្ចួលកីឡាកររូបនេះ ក្នុងការប្រកួតធំៗរបស់ខ្លួន។
ការប្រកួតក្នុងរដូវកាលនេះ ប្រព្រឹត្តិទៅបាន៨ប្រកួត មកហើយប៉ុន្តែ Mullerអាចលេង បានត្រឹមតែ៣ប្រកួត ហើយ២ប្រកួតចុងក្រោយ លេងបានតែ៤០នាទីប៉ុណ្ណោះ ហើយសុទ្ធតែជាលទ្ធផលមិនល្អ ប្រសើរឡើយសម្រាប់ក្លឹប។នេះមានន័យថា Man United នឹងមានឧិកាសទាក់យក កីឡាករខ្សែប្រយុទ្ធឆ្នើមរូបនេះ នាខែមករានេះ ប្រសិនបើស្ថានភាពរបស់ Muller បន្តដដែលបែបនេះជាមួយនឹង Bayern Munich៕
ប្រែសម្រួល:ស៊ុនលី