កីឡា

កីឡាករអុកចត្រង្គ ៣៩នាក់ ចូលរួមប្រកួតអុកជើងឯក ជាតិឆ្នាំ២០១៩

ភ្នំពេញ៖ សហព័ន្ធកីឡាអុកចត្រង្គ កម្ពុជា បានបើកការប្រកួតជើងឯកជាតិ ឆ្នាំ២០១៩ ជាផ្លូវការ ហើយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដោយមានកីឡាករចូលរួម ចំនួន ៣៩រូប ដែលសុទ្ធតែជាជើងខ្លាំង ប្រចាំខេត្ត-រាជធានី ព្រមទំាងជាអតីតស្ដេចអុក និងជើងឯករងជាច្រើនរូប ។

លោកគ្រួច ចន្ថារិទ្ធ ជាគ្រូធំប្រចាំសហព័ន្ធបានឲ្យដឹងថា ជើងខ្លាំងដែលចូលរួមមាន ឈាវ បូរា ដែលជាស្ដេចអុកអង្គរសង្ក្រាន្ដ២ជំនាន់ គឺឆ្នាំ២០១៤ និង២០១៥ ឆយ វីរ៉ា ស្ដេចអុកឆ្នាំ២០១០ ប៊ិន គាសេងស្ដេចអុកឆ្នាំ២០១៧សុខ ភារ៉ាជើងឯករងឆ្នាំ២០១០ ម៉េង សេរីសម្បត្តិលេខ២បុណ្យសមុទ្រឆ្នាំ២០១៨ សុខ លឹមហេងលេខ១ អង្គរសង្ក្រាន្ដ ឆ្នាំ២០១៨។ សំ សុភីលេខ១វិមានឈ្នះ! ឈ្នះ ប៊ូ ប៉ុណ្ណាលីកាជើងឯកជាតិ ឆ្នាំកម្លងមក និងបណ្ដាជើងខ្លាំងជាច្រើនទៀត។

ការប្រកួតចែកចេញជា៨ពូល ដែលមានតែមួយពូលប៉ុណ្ណោះ ដែលមាន៤រូប ឯពូលក្រៅ ពីនេះមាន៥រូប។ពូលនីមួយៗជម្រុះទុកតែ២រូប។

ជម្រុះជុំទី១ នៅសល់៨រូបដែល៨រូបនោះ ជម្រុះទុក៤រូប ដើម្បីប្រកួតវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ហើយអ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួតគ្នាដណ្ដើមជើងឯក រីឯអ្នកចាញ់ប្រកួត ដណ្ដើមចំណាត់ថ្នាក់លេខ៣ ។

លោក ភោក វិសាល ជាគ្រូបង្វឹកប្រចាំសហព័ន្ធ និងជាសមាជិគណៈ កម្មាធិការកណ្ដាល របស់សហព័ន្ធ បានសំណូមពរការប្រកួតនេះ ប្រព្រឹត្តិទៅក្នុងស្មារតីកីឡា គោរពគូប្រកួត និងហ៊ានទទួលយកនូវ លទ្ធផលនៃការប្រកួត ។

លោកកាក់ ឡងឌីជាអគ្គលេខាធិការ សហព័ន្ធក៏បានឲ្យដឹងថា កីឡាករទាំងអស់ត្រូវ លេងដោយយុត្តិធម៌ (Fair-Play) និងលេងដោយមានស្មារតី ប្រកួត (Fighting Spirit) ហើយរាលការតវ៉ានានា ត្រូវគោរពទៅតាមលក្ខន្តិកៈ និងបទបញ្ជារបស់សហព័ន្ធ ។

បើតាមការឲ្យដឹងពីលោកហូយ សុខណាដែលជាមន្ត្រីអាជ្ញាកណ្ដាល របស់សហព័ន្ធ នោះថាការប្រកួតបើនរណាអស់ម៉ោង៦០នាទី មុនគឺចាញ់ អ្នកឈ្នះមួយក្ដារមុនជាអ្មក ឈ្នះ បើស្មើគ្នាត្រូវបន្តក្ដារទី២។

ក្ដារទី២បើស្មើគ្នាទៀត ត្រូវកាត់ក្ដីតាមរយៈពេលវេលា ប្រកួតគឺនរណាប្រើពេលវេលាតិច អ្នកនោះជាអ្នកឈ្នះ ៕

ដោយ៖លី ភីលីព

Most Popular

To Top