Manchester City ធ្វើបានល្អមែនទែនក្នុង Premier League សប្ដាហ៍ទី១០នេះ ដោយបានយកឈ្នះ Aston Villa ៣-០ កាលពីយប់មិញ។
៣គ្រាប់របស់ក្រុមលោក Pep Guardiola ធ្វើបានដោយកីឡាករ Raheem Sterling, Kevin De Bruyne និង Ilkay Gundogan។ ប៉ុន្តែនៅនាទី៨៧ទៅហើយ Fernandinho ទទួលបានកាតលឿងពីរ ស្មើកាតក្រហមត្រូវបណ្ដេញចេញពីទីលាន។
លទ្ធផលនេះនាំឲ្យ Man City ឡើងឈរលេខពីរវិញក្រោម Liverpool តែ៣ពិន្ទុប៉ុណ្ណោះ។ ប៉ុន្តែហង្សក្រហមនៅសល់មួយប្រកួតក្នុងដៃត្រូវលេងយប់នេះទល់នឹង Spurs។ ប្រសិន Liverpool ភ្លាត់ចាញ់ នោះគម្លាតពិន្ទុពី Man City កាន់តែជិត៕
ប្រភព៖ សប្បាយ



