United នៅតែបន្តស្វែងរកកម្លាំងថ្មីមកបន្ថែមក្លឹបឲ្យបាននៅខែមករានេះដោយក្នុងនោះកីឡាករខ្សែប្រយុទ្ធ២រូបដែលកំពុងលេងនៅលីកអាល្លឺម៉ង់កំពុងទាក់អារម្មណ៍របស់លោកSolkjareយ៉ាងខ្លាំង។
ប្រភពដដែលបានសរសេរទៀតថាក្លឹបបិសាចក្រហមMan Unitedនិងជាពិសេសអនុប្រធានប្រតិបត្តិក្លឹបលោកEd Woodwardបានផ្តល់ភ្លើងខៀវជាកញ្ចប់ទឹកប្រមាណជា១២៥លានផោនប្រសិនបើលោកSolkjareអាចចចារទិញបានខ្សែប្រយុទ្ធទាំងពីររូបនោះបានគឺកីឡាករHavertzនិងMuller។

ភ្នាក់ងាររបស់លោកSolkjareបានទៅទស្សនាការប្រកួតរបស់Havertzវ័យ២០ឆ្នាំរបស់ក្លឹបBayer Leverkusenផងដែរកាលពីថ្ងៃសៅរ៍ម្សិលមិញនេះខណៈដែលMullerត្រូវបានគេចុះផ្សាយព្រោងព្រាតថាមិនមានបំណងចង់បន្តលេងជាមួយនឹងBayern Munichឡើយ៕
ប្រែសម្រួល:ស៊ុនលី
ប្រភព៖Saba
