The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអាទិត្យទី២៧ខែតុលានេះបានឲ្យដឹងថាក្លឹបRochdaleបានត្រៀមខ្លួនរួចរាល់ហើយក្នុងការទិញនិងលក់កីឡាករមួយចំនួននាខែមករាខាងមុខនេះហើយក្នុងនោះក៏មានកីឡាករខ្សែការពារស្លាបឆ្នើមវ័យក្មេងLuke Mathesonដែលបានស៊ុតបញ្ចូលទីMan Unitedកាលពីខែមុនផងដែរ។
ទាំងក្លឹបបិសាចក្រហមMan Unitedផងនិងក្លឹបមេឃខៀវMan Cityផងសុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ចំពោះកីឡាករវ័យក្មេងរូបនេះយ៉ាងខ្លាំងខណៈដែលតម្លៃខ្លួនរបស់គេបច្ចុប្បន្នមានប្រមាណជា១០លានផោនប៉ុណ្ណោះ។
Luke Mathesonវ័យទើបតែ១៧ឆ្នាំក្នុងខែតុលានេះនៅមិនទាន់បញ្ចប់ថ្នាក់វិទ្យាល័យនៅឡើយផងហើយកំពុងក្លាយទៅជាគោលដៅរបស់ក្លឹបធំទាំងពីរនេះរួចទៅហើយ។សមត្ថភាពដ៏ល្អរបស់Luke Mathesonចាប់ផ្តើមនៅពេលដែលរូបគេមានឧិកាសបង្ហាញខ្លួនឲ្យក្លឹបRochdaleដំបូងកាលពីឆ្នាំ២០១៨ក្នុងអាយុទើបតែ១៥ឆ្នាំនិង២២៦ថ្ងៃប៉ុណ្ណោះ៕
ប្រែសម្រួល:ស៊ុនលី
