Manchester United បានយកឈ្នះ Norwich City ៣ទល់នឹង១ក្នុងការប្រកួត Premier League សប្ដាហ៍ទី១០ដើម្បីរំកិលខ្លួនមកនៅលេខ៧ក្នុងតារាង។

McTominay ក្នុងការប្រកួតនោះ McTominay បានរកគ្រាប់បាល់ទីមួយឲ្យបិសាចក្រហមនៅនាទី២១ ដែលវាគឺជាគ្រាប់បាល់ទី២០០០គ្រាប់មិនគេរបស់ United នៅលីគកំពូលអង់គ្លេស។ Rashford និង Martial បានស៊ុតបញ្ចូលទីបន្តបន្ទាប់ឲ្យក្រុមភ្ញៀវនៅនាទី៣០ និង៧៣។
ជំនួបយប់មិញនេះ United បានរង្វាន់បាល់ប៉េណាល់ទីរហូត២ដងប៉ុន្តែគ្មានបាល់ណាមួយអាចផុតដៃ Tim Krul បានឡើយ។ Norwich រកបាន១គ្រាប់សងវិញដែរដោយ Hernández នៅនាទី៨៨៕
ប្រភព៖Sabay
