Tottenham Hotspur បានរងបរាជ័យ ២ទល់នឹង១ ក្រោមថ្វីជើង Liverpool សម្រាប់ការប្រកួត Premier League សប្ដាហ៍ទី១០កាលពីយប់មិញ។
ជំនួបនៅកីឡដ្ឋាន Anfield ក្រុមភ្ញៀវបាននាំមុខ១គ្រាប់មុនដោយការតែតរបស់ Harry Kane តាំងពីនាទី ទី១ ប៉ុន្តែលទ្ធផលនាំមុខនេះបានធ្វើឲ្យ Liverpool ប្រឹងវាយសម្រុកមិនបន្ធូរដៃរហូតតាមស្មើបានវិញដោយប្រធានក្រុម Henderson នៅនាទី៥២។
លុះដល់នាទី៧៥ Mohamed Salah បានប៉េណាល់ទី១គ្រាប់ឲ្យហង្សក្រហមឈ្នះការប្រកួតនោះក្រោយកីឡាករ Spurs បង្កកំហុសលើ Sadio Mane។
ក្នុងការប្រកួតនេះ Liverpool បានវាយសម្រុកខ្លាំងក្លាសឹងមិនគួរឲ្យជឿលើគូប្រកួតដោយស៊ុតចំគោលដៅ១៤ជើង, ខុសគោលដៅ៣ជើង និងគ្រប់គ្រងបាល់ដល់ទៅ៧៣%៕
ប្រភព៖Sabay</p