Mauricio Pochettino រិះគន់ទៅលើកីឡាករ Liverpool ពិសេសគឺ Sadio Mane ដែលហាក់ទន់ជ្រាយពេលកីឡាករ Tottenham ប៉ះធ្វើឲ្យអាជ្ញាកណ្ដាលពិន័យប៉េណាល់ទី។
ក្រុមរហស្សនាមហង្សក្រហម បានបន្តកំណត់ត្រាមិនដែលចាញ់របស់ខ្លួនកាលពីយប់មិញបើទោះជាត្រូវ Tottenham នាំមុខ១គ្រាប់មុនក៏ដោយ។ ២គ្រាប់របស់ Liverpool ជាថ្វីជើងរបស់ Henderson និងការទាត់ប៉េណាល់ទីរបស់ខ្សែប្រយុទ្ធ Salah។

ក្រោយចប់ការប្រកួត Pochettino បានសម្ដែងការមិនពេញចិត្តចំពោះការពិន័យប៉េណាល់ទីឲ្យ Liverpool តាមរយៈការប្រាប់ក្នុងកិច្ចសម្ភាសន៍ថា៖ ខ្ញុំមិនចង់រិះគន់ទេ ព្រោះខ្ញុំត្រូវតែទទួលយកការសម្រេចរបស់អាជ្ញាកណ្ដាល និង VAR។

“វាប្រហែលជាប៉េណាល់ទី ព្រោះកីឡាករសងខាងមានការប៉ះគ្នាប៉ុន្តែនិយាយដោយស្មោះ បាល់ហាក់ទៅឆ្ងាយទៅហើយ។ វាលាយឡំជាមួយការធ្វើពុត ដែលយើងមើលទៅឃើញថាកីឡាករទន់ជ្រាយមែនទែន”។ បុរសសញ្ជាតិអាហ្សង់ទីននិយាយ៕
ប្រភព៖Sabay
