កីឡា

Solkjare និយាយថាមិនចាំបាច់មានKane ឡើយ ខណៈដែលក្លឹបមាន Martial ទៅហើយនោះ

ឆ្លើយតបទៅនឹងព័ត៌មានចចាមអារ៉ាមជាច្រើនអំពីក្លឹបបិសាចក្រហមMan Unitedថាគួរតែចាំបាច់ទិញយកខ្សែប្រយុទ្ធHarry Kaneដើម្បីមកស្តារស្ថានភាពបច្ចុប្បន្នរបស់ក្លឹបនោះនៅថ្ងៃអាទិត្យទី២៧ខែតុលានេះលោកSolkjareត្រូវបានThe Mirrorចេញផ្សាយថាបានបញ្ជាក់ថាក្លឹបមានMartialទៅហើយគឺគ្រប់គ្រាន់សម្រាប់ទំរង់លេងរបស់គាត់ហើយ។

ការលើកឡើងឲ្យMan UnitedគួរតែទិញយកKaneនោះចាប់ផ្តើមដំបូងចេញពីគំនិតរបស់វិរៈបុរសក្លឹបគឺលោកRoy Keaneប៉ុន្តែទោះបីជាស្ថិតនៅក្នុងស្ថានភាពយ៉ាប់យ៉ឺនក្នុងការរកគ្រាប់បាល់បែបនេះក្តីក៏លោកSolkjareនៅតែបានបញ្ជាក់ថាMartialគឺគ្រប់គ្រាន់ហើយសម្រាប់ការកែប្រែទំរង់លេងរបស់លោកជាមួយនឹងក្លឹបនាពេលអនាគត។

ទោះបីជាយ៉ាងណាក្តីបច្ចុប្បន្នគេជឿជាក់ថាក្លឹបបិសាចក្រហមMan Unitedកំពុងចាប់ផ្តើមធ្វើការស្វែងរកកីឡាករខ្សែប្រយុទ្ធបន្ថែមឡើងវិញក្រោយពេលដែលLukakuនិងSanchezបានចាកចេញទៅក្លឹបInter Milanទៅហើយនោះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top