កីឡា

ក្លិបប៉េតង់ទីស្តីគណៈរដ្ឋមន្ត្រី ឈ្នះជើងឯក៣ជាប់ៗគ្នា ក្នុងឆ្នាំ២០១៩នេះ

ភ្នំពេញ៖ក្លិបប៉េតង់ទីស្តីគណៈរដ្ឋមន្ត្រីដណ្តើមបានជើងឯកចំនួន៣ជាប់ៗគ្នានៃព្រឹត្តិការណ៍ធំៗថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ដែលរៀបចំដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ខណៈក្លិប ប៉េតង់ ក្រសួងការពារជាតិទទួលបានត្រឹមជើងឯករងទំាង៣លើក។

លោក សូម៉ៃ សុខភា អ្នកគ្រប់គ្រងក្លិបប៉េតង់ទីស្តីគណៈរដ្ឋមន្ត្រី និងអគ្គលេខាធិការនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា ក្លិបប៉េតង់ទីស្តីគណៈរដ្ឋមន្ត្រីឆ្នាំ២០១៩នេះបានគ្រងតំណែងជើងឯកចំនួន៣ធំៗ ទី១ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០១៩ក្នុងចំណោម៣៧ក្លិប និងសមាគម។

លោកបានបន្ថែមទៀតថា សម្រាប់ជើងឯកទី២ ការប្រកួតកីឡាប៉េតង់ពាន់រង្វាន់សម្តេចវិបុលបញ្ញាសុខ អាន លើកទី៧ ឆ្នាំ២០១៩ដោយមានក្លិប និងសមាគមនៅទូទាំងប្រទេសចំនួន៣៦ ចូលរួម និងព្រឹត្តិការណ៍ចុងក្រោយ គឺប្រកួតកីឡាប៉េតង់ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី១៩ នៅទីលានកីឡាប៉េតង់ពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ចំនួន៤២៕ដោយ៖លី ភីលីព

Most Popular

To Top