ខេត្តកែប៖នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ នេះ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងលោក ឧកញ៉ា គង់ រិទ្ធីជព្វ ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានអញ្ជើញពិធីបិទព្រឹត្តិការណ៍ការប្រកួតកីទ្បាទ្រីយ៉ាត្លុងកម្ពុជាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ ។

ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីសរុបចំនួន៥២រូបរៀបចំឡើងនៅរមណីដ្ឋានឆ្នេរលេងទឹក ក្រុងកែប ខេត្តកែប។ សម្រាប់វិញ្ញាសារទ្រីយ៉ាត្លុងផ្នែកបុរស៖កីឡាករ នាង ពេជ្រពិសិដ្ឋ ឈ្នះមេដាយមាសមកពីក្រសួងមហាផ្ទៃ ប្រើពេល ១ម:១២នាទី:៣៩វិនាទី កីឡាករ អ៊ួង លីម៉េង មេដាយ ប្រាក់មកពីក្រសួងមហាផ្ទៃ ប្រើពេល ១ម:១៤នាទី:៥៧វិនាទី និងកីឡាករ ថៃ ធុច ទទួលបានមេដាយសំរិទ្ធ មកពីក្លិប Giant ប្រើពេល ១ម:១៦នាទី:១៧វិនាទី។

ចំណែកទ្រីយ៉ាត្លុងផ្នែកនារី៖កីឡាករិនីថន សុម៉ាវត្តី ឈ្នះមេដាយមាសមកពីក្រសួងមហាផ្ទៃ ប្រើពេល ១ម:២៣នាទី:៤៤វិនាទី កីឡាការិនី ហ៊ោ ធីដា ឈ្នះមេដាយប្រាក់មកពីក្លិប Giant ប្រើពេល ១ម:២៥នាទី:២៤វិនាទី និងកីឡាការិនីផល ស្រីផួង ឈ្នះមេដាយសំរិទ្ធមកពីក្រសួងមហា ផ្ទៃ ប្រើពេល ១ម:២៧នាទី:០៨វិនាទី។

ចំពោះឌូអាត្លុង ផ្នែកបុរស៖កីឡាករ កាំង ធឿន ឈ្នះមេដាយមាសមកពីក្រសួងមហាផ្ទៃ ប្រើពេល ១ម:១០នាទី:១៤វិនាទី កីឡាករជា សម្ផស្ស ឈ្នះមេដាយប្រាក់មកពីក្រសួងមហាផ្ទៃ ប្រើពេល ១ម:១៤នាទី២០វិនាទី និងកីឡាករ មាស តាន ឈ្នះមេដាយសំរិទ្ធមកពីក្រសួងមហាផ្ទៃ ប្រើពេល ១ម:១៥នាទី:២៧វិនាទី។ រីឯ ឌូអាត្លុង ផ្នែកនារី៖កីឡាការិនិ អ៊ួន ចន្ទភត្រា ឈ្នះមេដាយមាសមកពីក្រសួងមហាផ្ទៃ ប្រើពេល ១ម:២៣នាទី:៥០វិនាទី កីឡាការិនីទូច រក្សា ឈ្នះមេដាយប្រាក់មកពីក្រសួងការពារជាតិ ប្រើពេល ១ម:២៥នាទី:២៤វិនាទី និងកីឡាការិនី ផល រចនាឈ្នះមេដាយសំរិទ្ធមកពី ក្រសួងមហាផ្ទៃ ប្រើពេល ១ម:២៩នាទី:១៣វិនាទី។

ដោយឡែកអគ័រត្លុងអាយុក្រោម១៧ឆ្នាំបុរស ៖កីឡាករ សៀង ណូរ៉ាឈ្នះមេដាយមាសមកពីអនុវិ.ត្រពាំងសាលា ប្រើពេល ២២នាទី:០១វិនាទី កីឡាករ ចេង សុវណ្ណបញ្ញាសិដ្ឋ ឈ្នះមេដាយប្រាក់មកពីអនុវិ.ត្រពាំងសាលា ប្រើពេល ២២នាទី:០៧វិនាទី និងកីឡាករ ឡេង ពិសិដ្ឋ ឈ្នះមេដាយសំរិទ្ធមកពីក្លិបឬទ្ធិសែន ប្រើពេល ២៦នាទី:៣៧វិនាទី៕ដោយ៖លី ភីលីព
