ភ្នំពេញ៖នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៩ ព្រឹត្តិការណ៍ការប្រកួតជើងឯកកីឡាស៉្បេស្យាល់ អូឡាំពិកថ្នាក់ជាតិឆ្នាំ ២០១៩ កម្មវិធីត្រួតពិនិត្យសុខភាពជនបញ្ញាខ្សោយបានបើកជាផ្លូវការហើយ ដោយមានក្លិប សមាគម និងគណៈកម្មការជនបញ្ញាខ្សោយមកពីបណ្តាល១៤រាជធានីខេត្តក្រុងចំនួន១៤ អញ្ជើញចូលរួពីលោកបណ្ឌិត មាស សាន តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានគណៈកម្មាធិការកីឡាស៉្បេស្យាល់ អូឡាំពិកកម្ពុជា។

លោក ឃ្លាំង ចន្អូ អគ្គលេខាធិការនៃគណៈកម្មាធិការកីឡាស៉្បេស្យាល់អូឡាំពិកកម្ពុជាបានប្រាប់ឲ្យដឹងថា កម្មការរៀបចំការប្រកួតកីឡាស្មើស្យាល់អូឡាំពិកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ ដោយរួមបញ្ចូលកម្មវិធីត្រួតពិនិត្យសុខភាពសម្រាប់ជនពិការខ្សោយសតិបញ្ញា ក្នុងគោលបំណងផ្តល់ឱកាស ឲ្យកីឡាករ កីឡាការិនី មកពីបណ្តារាជធានី ខេត្ត អង្គការ សហគមនានាជួបជុំគ្នាធ្វើការប្រកួតប្រជែងដើម្បីចែករម្លែកបទពិសោធន៍ ភាពសប្បាយរីករាយ រវាងកីឡាករ-កីឡាកាវិនីសតិបញ្ញាខ្សោយ ។

លោកបាបន្តថា ការប្រកួតមិនមែនដើម្បីជ័យជម្នះនតែម្យ៉ាងនោះទេ គឺ ដើម្បីមិត្តភាព សាមគ្គីភាព បំបាតភាពរើអើង ដើង និងផ្តល់ឳកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាលស្ប៉េស្យាល់អូឡាំពិកពិភពលោក និងភាពរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជានាពេលបច្ចុប្បន្ន។

សម្រាប់ការប្រកួតជើងឯកកីឡាស៉្បេស្យាល់អូឡាំពិកថ្នាក់ជាតិឆ្នាំ ២០១៩នេះ មាន៣ប្រភេទកីឡា គឺកីឡាអត្តពលកម្មរួមមាន៖ចម្ងាយ៥០ម៉ែត្រ បុរស-នារី ចម្ងាយ១០០ម៉ែត្រ បុរស-នារី និងចម្ងាយ២០០ម៉ែត្រ បុរស-នារី ចំណែកកីឡាបាល់ទាត់បុរស៥ម្ខាង រីឯកីឡាប៊ូល វិញ្ញាសា១នាក់ ទល់១នាក់ និង១២នាក់ទល់២នាក់៕ដោយ៖លី ភីលីព
