បើតាមសេចក្ដីប្រកាសរបស់ក្លឹប Southampton បានឲ្យដឹងថា ក្រុមកីឡាករឈុតធំ ក៏ដូចជាក្រុមការងារគ្រូបង្វឹក បានព្រមព្រៀងបរិច្ចាគប្រាក់ខែរបស់ខ្លួន ចំនួនមួយថ្ងៃ កាលពីថ្ងៃសុក្រ (ថ្ងៃចាញ់ក្លឹប Leicester ៩-០) ដើម្បីបរិច្ចាគទៅកាន់មូលនិធិ Saint។
យោងតាមគេហទំព័រផ្លូវការរបស់ក្លឹបបានឲ្យដឹងថា ក្រុមកីឡាករបានជួបប្រជុំគ្នានៅក្នុងជំរំហ្វឹកហាត់របស់ខ្លួន ដើម្បីគិតគូរពីវិធីប៉ះប៉ូវចិត្តរបស់អ្នកគាំទ្រក្លឹប។
ក្នុងជំហានទី១ ពួកគេបានសម្រេចបរិច្ចាគប្រាក់ខែរបស់ពួកគេចំនួនមួយថ្ងៃ ដើម្បីទ្រទ្រង់ដំណើរការ របស់មូលនិធិ។ មូលនិធិ Saint បានធ្វើការជាមួយក្មេង ចាស់ ចំនួន ១២,០០០នាក់។
គួរបញ្ជាក់ផងដែរថា ក្លឹប Leicester បានយកឈ្នះ ៩-០ ដល់ទឹកដីរបស់ក្លឹប Southampton កាលពីយប់ថ្ងៃសុក្រ៕
ប្រភព៖Sabay