កីឡា

Messi៖ ចាញ់​ប្រកួត​នៅ​អេស្ប៉ាញ ​ជា​រឿង​ធម្មតា តែ​បើ​ចាញ់​នៅ ​អាហ្សង់ទីន ​ប្រាកដ​ជា​បញ្ហា

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi បាន​និយាយ​ប្រាប់ TyC Sports កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ដោយ​ប្រៀបធៀប​ពី​ស្ថានភាព​សន្តិសុខ​បាល់ទាត់​នៃ​ប្រទេស​អេស្ប៉ាញ និង​នៅ​ប្រទេស​អាហ្សង់ទីន។ លោក Messi បាន​យល់​ឃើញ​ថា បើ​ចាញ់​ប្រកួត​នៅ​អាហ្សង់ទីន​ ប្រាកដ​ជា​មាន​បញ្ហា​ធំ​កើត​ឡើង​ហើយ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ ” ប្រសិន​បើ​ចាញ់​ប្រកួត​នៅ​អេស្ប៉ាញ គ្មាន​អី​កើត​ឡើង​ធំ​ដុំ​ទេ។ នៅ​អាហ្សង់ទីន​ បើ​ចាញ់​វិញ ដឹង​តែ​ចេញ​ពី​ផ្ទះ​មិន​កើត​ហើយ​ វា​ពិត​ជា​ឆ្កួត​ណាស់ ” ។

Messi បាន​បន្ត​ថា៖ ” នៅ​ក្នុង​ស្ថានភាព​បាល់ទាត់​ ក៏​ដូច​ជា​ស្ថានភាព​ទូទៅ​ ភាព​តឹងតែង​ប្រចាំ​ថ្ងៃ​ បាន​បញ្ជ្រាប​ជា​កំហឹង​នៅ​ក្នុង​បាល់ទាត់ ” ។
ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​លើក​ពី​ឧទាហរណ៍​មួយ​ចំនួន​ ពេល​ដែល​គេ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​នៅ​ប្រទេស​នៃ​ទ្វីប​អាមេរិក​ខាង​ត្បូង។ ពេល​លេង​នៅ​ទីនោះ អ្នក​គាំទ្រ​ក្រុម​ម្ចាស់​ផ្ទះ​ មិន​ដែល​ឲ្យ​កីឡាករ​សម្រាក​បាន​សុខ​ស្រួល​ទេ ពួក​គេ​តែងតែ​គប់​របស់របរ​ទៅ​សណ្ឋាគារ​ ដែល​ក្រុម​កីឡាករ​ស្នាក់នៅ​ នេះ​បើ​តាម​ការ​អះអាង​របស់ Messi៕

ប្រភព៖Sabay

Most Popular

To Top