The Sunsportsចេញផ្សាយនៅថ្ងៃចន្ទទី២៨ខែតុលានេះបានឲ្យដឹងថាក្លឹបមមេឃខៀវMan Cityដែលកន្លងមកបានបញ្ជាក់ហើយថាមិនមានបំណងលក់កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesusនោះប៉ុន្តែមកដល់ពេលនេះបែរជាបានដាក់តម្លៃខ្លួនរបស់កីឡាកររូបនេះរហូតទៅដល់១០០លានផោនរួចទៅហើយ។
គេបានមើលឃើញថាការដាក់តម្លៃខ្លួនរបស់Jesusក្នុងទំហំនេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលក្លឹបយក្សអាល្លឺម៉ង់Bayern Munichបានបង្ហាញពីចំណាប់អារម្មណ៍របស់គេជាមួយនឹងកីឡាកររូបនេះ។Jesusមានតម្លៃខ្លួនត្រឹមតែ២៩លានផោនប៉ុណ្ណោះកាលពីគ្រាដែលក្លឹបទិញគេបានពីPalmeirasកាលពីឆ្នាំ២០១៦ហើយមកដល់ពេលនេះJesusអាចរកគ្រាប់បាល់បានទៅដល់៥០គ្រាប់មកហើយ។
រដូវកាលនេះJesusអាចបង្ហាញខ្លួនបានតែ៤ប្រកួតប៉ុណ្ណោះហើយកំពុងបានក្លាយទៅជាគោលដៅរបស់ក្លឹបធំៗដូចជាBayern MunichនិងParis Saint Germainផងដែរ៕
ប្រែសម្រួល:ស៊ុនលី
ប្រភព៖Sabay