Franck Ribery ត្រូវរងពិន័យមិនឲ្យលេងចំនួន៣ប្រកួត និងផាកជាប្រាក់ប្រមាណ ២ម៉ឺនអឺរ៉ូ ក្រោយបង្ហាញកាយវិការមិនសមរម្យរុញជំនួយការអាជ្ញាកណ្ដាល។
កីឡាករសញ្ជាតិបារាំងត្រូវបានប្ដូរចេញនៅនាទី៧៤ ក្នុងជំនួបដែល Fiorentina ចាញ់ Lazio ២ទល់នឹង១។ Ribery បានប៉ះទង្គិចជាមួយជំនួយការអាជ្ញាកណ្ដាលនៅក្រោយការប្រកួត និងត្រូវពិន័យកាតក្រហមភ្លាមៗ នៅពេលនោះ ខណៈមិត្តរួមក្រុមបាននាំគ្នាមកឃាត់រូបគេ។

យ៉ាងណាខ្សែបម្រើវ័យ៣៦ឆ្នាំបានសម្ដែងការសុំទោសចំពោះលោក Passeri ដែលជាជំនួយ ការអាជ្ញាកណ្ដាល និងសុំទោសដូចគ្នាទៅលើមិត្តរួមក្រុម គ្រូបង្វឹកក៏ដូចជាអ្នកគាំទ្រចំពោះអាកប្បកិរិយាមិនសមរម្យមួយឆាវរបស់ខ្លួន៕
ប្រភព៖Sabay
