ភ្នំពេញ៖លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំប្រតិភូក្រសួង អប់រំ យុវជន និងកីឡារយៈពេលជាងមួយ អាទិត្យដើម្បីអញ្ជើញ ចូលរួមខួបលើក ទី២០របស់អង្គការបេះដូងមាស នៅទីក្រុង Osaka ប្រទេជប៉ុន ក្នុងនាម ជាដៃគូអភិឌ្ឍន៍អប់រំកាយ និងកីឡានៅប្រទេស កម្ពុជា។
អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានចុះអនុស្សារណ:ជា មួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំកមចងក្រងសរសេរកម្មវិធី សិក្សាលម្អិត និងសៀវភៅគ្រូអប់រំកាយ នៅគ្រឹះស្ថាន បឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងកែលម្អកម្មវិធី សិក្សាអប់រំកាយ និងកីឡា នៅវិទ្យាស្ថានជាតិអប់រំកាយ ពីគ្រូកម្រិតមូលដ្ឋាន ទៅគ្រូកម្រិតឧត្តមសិក្សា។
កាលនារសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានជួប និងទទួលសៀវវ ភៅមុខវិជ្ជា អប់រំកាយ ពីលោក ណាអូគិ នីស៊ីយ៉ាម៉ា ប្រធានអង្គការ បេះដូងមាសជប៉ុន៕ ដោយ៖លី ភីលីព



