មកដល់ពេលនេះកីឡាករខ្សែបម្រើថ្លៃបំផុតលើលោក Paul Pogba ទើបតែអាចបង្ហាញខ្លួនឲ្យបិសាចក្រហម Man United បាន៥ប្រកួតប៉ុណ្ណោះក្នុងរដូវកាលថ្មីរបស់អង់គ្លេស។
The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃចន្ទទី ២៨ ខែតុលានេះបានឲ្យដឹងថាការបង្ហាញខ្លួនតិចតួចនេះគឺដោយសារតែរបួសកជើងរបស់កីឡាករដែលបានបន្តកើតឡើងតាំងតែ ពីខែសីហាមកម្ល៉េះ។កន្លងមកគេបានរំពឹងថា Pogba នឹងអាចបង្ហាញខ្លួនឡើងវិញទាន់ការប្រកួត Carabao Cupប៉ះនឹងChelseaប៉ុន្តែជាក់ស្តែងលោកSolkjareបានបញ្ជាក់ថារូបគេនឹងបន្តសម្រាកព្យាបាលយ៉ាងហោចណាស់១ខែទៀត។

លោក Solkjare បាននិយាយដូច្នេះថាខ្ញុំមិនគិតថា Pogba នឹងអាចបង្ហាញខ្លួនឡើងវិញបានមុនខែធ្នូនោះឡើយ។ Pogba ត្រូវការពេលវេលាពេញលេញដើម្បីសម្រាកព្យាបាលរបួសមួយនេះនិងត្រឡប់មកវិញ១០០ភាគរយទាំងសុខភាពល្អ៕
ប្រែសម្រួល:ស៊ុនលី
