កីឡា

Liverpool របួសកីឡាករសំខាន់២រូប ក្នុងជ័យជំនះលើ Spurs

The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃចន្ទទី២៨ ខែតុលានេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធអេហ្ស៊ីបMohamed Salah បានក្លាយទៅជាវិរៈបុរសរបស់ក្លឹបក្នុងជ័យជំនះលើក្រុមមាន់ខ្នាយមាសSpursកាលពីយប់មិញដោយអាចរកបាល់បាន១គ្រាប់ជាបាល់ពិន័យ១១ម៉ែត្រទទួលបានលទ្ធផល២ទល់នឹង១បន្ថែម៣ពិន្ទុឈរលើកំពូលតារាងដដែល។

Salahដែលទើបងើបពីរបួសកជើងបានប្តូរជំនួសJoe Gomez ដើម្បីជួយក្រុមក្នុងការប្រកួតដ៏សំខាន់មួយនេះប៉ុន្តែសំណាងមិនល្អឡើយទោះបីទទួលបានជ័យជំនះមែនប៉ុន្តែSalahក៏បានទទួលរងរបួសសាជាថ្មីផងដែរ។

របួសរបស់Salahបានក្លាយទៅជាក្តីព្រួយបារម្ភធំមួយទៀតសម្រាប់LiverpoolជាពិសេសលោកKloppខណៈដែលក្នុងការប្រកួតដូចគ្នានេះខ្សែការពារឆ្នើមហូឡង់Van Dijkក៏ទទួលបានរបួសផងដែរ។

ទោះបីជាយ៉ាងណាក្តីព័ត៌មានបន្ថែមពីរបួសរបស់កីឡាករទាំងពីរគឺមិនទាន់ត្រូវបានធ្វើការអះអាងបន្ថែមនៅឡើយរងចាំរហូតដល់ការពិនិត្យពីក្រុមគ្រូពេទ្យជំនាញជាមុនសិន៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top