Christian Pulisic បានស៊ុតបញ្ចូលទី៣គ្រាប់តែឯង ឬ Hat-Trick កាលពីថ្ងៃអាទិត្យ ជួយ Chelsea យកឈ្នះម្ចាស់ផ្ទះ Burnley ក្នុងលទ្ធផល ៤-២។
នេះជាការរកបាន Hat-Trick លើកដំបូងក្នុងអាជីពរបស់កីឡាករវ័យ២១ឆ្នាំ ដូច្នេះទើបរូបគេសឹងតែភ្លេចថាត្រូវយកបាល់ទៅរក្សាទុកក្រោយចប់ការប្រកួត។ “ខ្ញុំភ្លេចថាត្រូវយកបាល់ទៅតាមខ្លួន ព្រោះវាជា Hat-Trick ទីមួយ ប៉ុន្តែសំណាងបានមិត្តរួមក្រុមយកឲ្យ”។ Pulisic និយាយ។
គួររម្លឹកថា ជាទូទៅក្នុងបាល់ទាត់កីឡាករណាដែលស៊ុតបាន៣គ្រាប់ ក្នុង១ប្រកួតមានសិទ្ធយកបាល់ពីទីលានទៅរក្សាទុកជាអនុស្សាវរីយ៍៕
ប្រភព៖news.sabay.com.kh