ខ្សែប្រយុទ្ធ Romelu Lukaku រកបានគ្រាប់ទី៧នៅ Serie A រដូវកាលនេះ បន្ទាប់ពីជួយ Inter Milna ឈ្នះ Brescia ២-១ ឡើងឈរកំពូលតារាងក្នុងសប្ដាហ៍ទី១០។

កីឡាករ Lautaro Martinez ជាអ្នករកគ្រាប់ដំបូងឲ្យ Inter Milan មុនពេល Lukaku អូសដាច់ខ្សែការពារទាត់បញ្ចូលទីយ៉ាងស្អាតជួយក្រុមនាំមុខ ២-០។ យ៉ាងណាមិញ កីឡាករ Milan Skriniar របស់ Inter បានភ្លាត់ធ្វើឲ្យចូលទីខ្លួនឯង ជួយ Brescia រកបានមួយគ្រាប់សងវិញ។

ជ័យជម្នះនេះបានធ្វើឲ្យ Inter ឡើងឈរកំពូលតារាង Serie A បណ្ដោះអាសន្ន ស្របពេលដែល១៨ក្រុមផ្សេងទៀតទើបតែលេងបាន៩សប្ដាហ៍ប៉ុណ្ណោះ។ Lukaku ដែលផ្លាស់ពី Manchester United មកកាន់ Inter ក្នុងតម្លៃ៧៤លានផោនរកបាន៧គ្រាប់ហើយការបង្ហាញខ្លួន១០ប្រកួតរដូវកាលនេះ៕
ប្រភបព៖Sabay
