កីឡា

Hazard សារភាពថាបាន សម្រេចចិត្តផ្លាស់មក Real Madrid ក្នុងកិច្ចប្រជុំដ៏ សំងាត់មួយជាមួយនឹងក្លឹប អេស្បាញនេះ

The Sunsports ចេញផ្សាយនៅថ្ងៃពុធ ទី៣០ ខែតុលានេះ បានឲ្យដឹងថាកីឡាករប៊ែលហ្ស៊ីក Eden Hazard នៅពេលចុងក្រោយនេះបាន សារភាពថាខ្លួនបានសម្រេចចិត្តយល់ព្រម ផ្លាស់ទៅលេង Real Madrid ក្នុងកិច្ចប្រជុំដ៏សំងាត់មួយតាំងពីមួយឆ្នាំមុនការផ្លាស់ទៅក្លឹបអេស្បាញនេះ ជាផ្លូវការមកម្ល៉េះ។

គួរឲ្យដឹងដែរថាក្លឹប Real Madrid និង Chelsea បានបញ្ចប់ទៅនៃកិច្ចព្រមព្រៀងសម្រាប់កីឡាករHazard ក្នុងតម្លៃខ្លួនប្រមាណជា១៥០លានផោន តាំងតែពីរដូវក្តៅមុនដែលមានន័យថាកីឡាករផ្ទាល់ បានបំពេញក្តីសុបិន្តផ្ទាល់ខ្លួន បានសម្រេចក្រោយការព្យាយាមអស់រយៈពេលជាច្រើន ខែកន្លងមកឲ្យមានការផ្ទេរ នេះកើតឡើង។

ទោះបីជាយ៉ាងណាក្តីក្រោយផ្លាស់ មកដល់Bernabeu កីឡាកររូបនេះហាក់បីដូចជា មិនអាចធ្វើបានល្អដូចអ្វីដែលក្លឹប និងកីឡាករផ្ទាល់រំពឹងទុកឡើយ គិតចាប់តែពីពេលបើករដូវកាលថ្មីមក៕ ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top