កីឡា

ទាំង Man United, Arsenalនិង Liverpool បានទាក់ទងជាមួយនឹងភ្នាក់ងារ កីឡាករម្នាក់ តម្លៃខ្លួន ៤៣លានផោន

The Sunsports ចេញផ្សាយនៅថ្ងៃពុធទី៣០ ខែតុលានេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man United កាំភ្លើងធំ Arsenal និងហង្សក្រហម Liverpool សុទ្ធតែបានធ្វើការទំនាក់ទំនង ជាមួយនឹងភ្នាក់ងាររបស់ កីឡាករ Denis Zakaria របស់ក្លឹប Monchengladbach រួចហើយដើម្បីពិនិត្យមើលលក្ខណ្ឌផ្ទេរកីឡាករតម្លៃខ្លួន៤៣លានផោនរូបនេះទៅលេងនៅអង់គ្លេស។

កីឡាករខ្សែបម្រើស្បែកខ្មៅវ័យ ២២ឆ្នាំរូបនេះ ក៏កំពុងទាក់ចំណាប់អារម្មណ៍ របស់ក្លឹបយក្សអាល្លឺម៉ង់ដូចជាBayern Munich និង Dortmund ផងដែរហើយមិនតែប៉ុណ្ណោះ មានទាំងក្លឹប ផ្សេងទៀតដូចជា Inter Milan, Atletico Madrid និង Spurs ក៏កំពុងរងចាំមើល ស្ថានភាពផងដេរ។

កីឡាករZakaria រូបនេះបានផ្លាស់មកលេងជាមួយ នឹងក្លឹបបច្ចុប្បន្នក្នុងតម្លៃត្រឹមតែ ៨,៧លានផោន ប៉ុណ្ណោះកាលពី២ឆ្នាំ មុនហើយបានបន្តលេងក្នុងឈុតធំ របស់ក្លឹបនិងជួយការងារក្លឹប ក្នុងការប្រកួតសំខាន់ៗបានជោគជ័យ យ៉ាងខ្លាំងផងដែររហូតមកដល់ ពេលនេះ៕ប្រែសម្រួល:ស៊ុនលី

Most Popular

To Top