លោក Diego Maradona ដែលបច្ចុប្បន្ននេះជាគ្រូបង្គោលក្លឹបលីគកំពូលអាហ្សង់ទីន Gimnasia ត្រូវបានក្លឹប Newell’s Old Boys ដែលជាក្លឹបថ្នាលរបស់ខ្សែប្រយុទ្ធ Lionel Messi ផ្ដល់កៅអីកិត្តិយសឲ្យអង្គុយ ពេលដឹកនាំការប្រកួត។
- Messi ធ្លាប់ហ្វឹកហាត់នៅក្លឹប Newell’s Old Boys អំឡុងឆ្នាំ១៩៩៤ មុនពេលនឹងមក Barcelona នៅឆ្នាំ២០០៤។
នេះក៏ព្រោះតែក្លឹបមួយនេះបានធ្វើពិធីកិត្តិយសមួយស្វាគមន៍លោក ដើម្បីទុកជាការអរគុណចំពោះគុណបំណាច់របស់លោក Maradona ដែលធ្លាប់លេងឲ្យក្លឹបមួយនេះក្នុងរយៈពេលមួយខ្លី។
ក្រៅពីកៅអីបល្ល័ង្ក ក្លឹប Newll’s Old Boys ក៏បានប្រគល់នូវរូបគំនូរមួយផ្ទាំង ដែលបង្ហាញពីសកម្មភាពរបស់ Maradona លេងឲ្យក្លឹបនេះផងដែរ។ ចំណែកឯអ្នកគាំទ្រវិញ បានបង្ហាញរូបរបស់លោកនៅក្នុងកីឡដ្ឋានទៀតផង។
/5db9865fb0473_1572439620_medium.jpg)
ទោះជាខំផ្ដល់កិត្តិយសយ៉ាងណាក៏ដោយ លោក Maradona ក៏មិនទុកមុខឲ្យក្លឹបចាស់របស់លោកទេ ដោយដឹកនាំ Gimnasia ឈ្នះ ៤-០៕
ប្រភព៖ news.sabay.com.kh
