ការប្រកួត League Cup ជុំទី៤ ឬវគ្គ១៦ក្រុមចុងក្រោយគ្នាមុននេះ បន្តិចមានការស៊ុត បញ្ចូលទីគ្នា យ៉ាងជក់ចិត្តរវាង Liverpool និង Arsenal សរុបជិត២០គ្រាប់គិតទាំង វគ្គទាត់ ប៉េណាល់ទីផង។
ការប្រកួត៩០នាទីម៉ោងធម្មតា គូទាំងពីរនេះបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៥ទល់នឹង៥ ដោយម្ចាស់ផ្ទះស៊ុតបញ្ចូលទីដោយ James Milner, Oxlade-Chamberlain, Origi ២គ្រាប់ និងបាល់ចូលទីខ្លួនឯងរបស់ Mustafi។ ដោយឡែក Arsenal វិញរកគ្រាប់បានដោយTorreira, Martinelli ២គ្រាប់, Maitland-Niles និង Joseph Willock។
នៅវគ្គប៉េណាល់ទីកាត់សេចក្ដី ក្រុម Liverpool ស៊ុតចូលទាំង៥គ្រាប់ ខណៈ Arsenal ស៊ុតចូល៤ ដោយសារ១គ្រាប់ទៀតត្រូវជួយសង្គ្រោះដោយអ្នកចាំទីដៃទី៤ Kelleher ដូច្នេះ Liverpool បានឡើងទៅវគ្គ៨ក្រុមចុងក្រោយជាបន្ត៕

ប្រភព៖ news.sabay.com.kh
