កីឡា

Rashford ទាត់ Free-Kick តាម​សិស្ស​ច្បង Ronaldo មាន​ប្រសិទ្ធភាព​​ជួយ​ក្រុម​ឈ្នះ​ពិតៗ

ការ​ទាត់ Free-Kick ដ៏​ល្អ​របស់​ខ្សែ​ប្រយុទ្ធ Marcus Rashford ដែល​ដូច​នឹង​ស្ទីល​របស់​សិស្ប​ច្បង Cristiano Ronaldo ពិត​ជា​មាន​ប្រសិទ្ធភាព ជួយ Manchester United ឈ្នះ Chelsea ២-១ ឡើង​វគ្គ​៨​ក្រុម​ចុងក្រោយ​ Carabao Cup។

Rashford ជា​អ្នក​រក​គ្រាប់​នាំ​មុខ​ឲ្យ​បិសាច​ក្រហម​​នាទី​២៥ ដោយ​បាល់​ប៉េណាល់ទី។ នាទី​៦១​ខ្សែ​ប្រយុទ្ធ Michy Batshuayi ក៏​បាន​តាម​ស្មើ​វិញ​ឲ្យ Chelsea។ យ៉ាងណា​១២​នាទី​បន្ទាប់ Rashford បាន​ទាត់ Free-Kick ​ចូល​ទី​យ៉ាង​អស្ចារ្យ ជួយ​ក្រុម​ឈ្នះ ២-១។
សរុប​៨​ក្រុម​ដែល​បាន​ឡើង​ទៅ​វគ្គ​ Quarter-Finals៖
Aston Villa
Everton
Leicester City
Liverpool
Manchester City
Manchester United
Oxford United
Colchester United


ប្រភព៖Sabay

Most Popular

To Top