កីឡា

លោក នាង សូរិទ្ធីយ៉ាក្លាយជាមន្ត្រីបច្ចេកទេសអន្តរជាតិ លើកទី១ លើកឆាកអន្តរជាតិ

ភ្នំពេញ៖លោក នាង សូរិទ្ធីយ៉ា ជាអគ្គលេខាធិការរងនៃសហព័ន្ធខ្មែរហែលទឹកត្រូវបានគណៈកម្មការហែលទឹកអាស៊ី និងគណៈកម្មការរៀបចំការប្រកួតកីឡា SAE GAMES ២០១៩ របស់ប្រទេសហ្វីលីពីនដែលជាម្ចាស់ផ្ទះបានអញ្ជើញលោកឲ្យចូលរួមធ្វើជាមន្ត្រីបច្ចេកទេសអន្តរជាតិការប្រកួតកីឡាហែលទឹកជាផ្លូវការប្រព្រឹត្តទៅថ្ងៃសៅរ៍ទី៣០ ខែវិច្ឆិការដល់ថ្ងៃពុធទី១១ ខែធ្នូ ឆ្នាំ២០១៩នៅទីក្រុង ម៉ានីឡា ប្រទេ សហ្វីលីពីន។


លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបានប្រាប់ឲ្យដឹងថា លោក នាង សូរិទ្ធីយ៉ាដែលជាគណៈកម្មការបច្ចេកទេសកម្ពុជាធ្វើជាមន្ត្រីបច្ចេកទេសអន្តរជាតិហែលទឹកនៃព្រឹត្តិការណ៍កីឡា SAE GAMES ២០១៩ នៅប្រទេសហ្វីលីពីន ក៏ជាជាមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិដំបូងគេរបស់កម្ពុជាស្ថិតលើកឆាកអន្តរជាតិដែរ។


លោកបានបន្តថា ការចូលរួមខាងលើកខាងនេះដោយមានការអញ្ជើញពីម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SAE GAMES ២០១៩ របស់ប្រទេសហ្វីលីពីនតាមសហព័ន្ធហែលទឹកអាស៊ី។សហព័ន្ធខ្មែរហែលទឹកយើងតាំងពីដើមឡើងមិនដែរមានមន្រ្តីបច្ចេកទេសចេញទៅចូលរួមរៀបចំលក្ខណៈការប្រកួតកម្រិតអន្តរជាតិឡើយ នេះជាលើកទី១ហើយដែលកម្ពុជាយើងមានឳកាស ក៏ជាបើកផ្លូវមួយសម្រាប់មន្រ្តីបច្ចេកទេសដទៃដើម្បីឲ្យការខិតខំប្រឹងប្រែងរបស់ពួកគាត់។


លោកអគ្គលេខាធិការបានបន្ថែមទៀតថា សព្វថ្ងៃនេះមន្រ្តីបច្ចេកទេសកម្ពុជាមានតែ២រូប គឺរូបលោក និងលោក នាង សូរិទ្ធីយ៉ា ការបញ្ជូនមន្រ្តីបច្ចេកទេសកម្ពុជាធ្វើជាមន្រ្តីបច្ចេកទេសអន្តរជាតិតំណាងឲ្យប្រទេសកម្ពុជា៕ដោយ៖លី ភីលីព

Most Popular

To Top