ភ្នំពេញ៖អតីតកីឡាជម្រើសជាអត្តពលកម្មបានចងកធ្វើអត្តឃាតនៅក្នុងផ្ទះជួលរបស់ខ្លួនកាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដោយមានមិនដឹងមូលហេតុស្ថិតនៅផ្លូវបេតុងក្នុងភូមិព្រែកខ្វិត សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
គេនៅចាំបានថា នៅវេលាព្រលប់ថ្ងៃទី៣០ខែ ខែតុលា ឆ្នាំ២០១៩ក្នុងពិធីបិទការប្រកួតកីឡាអត្តពលកម្មជើងឯកជាតិឆ្នាំ២០១៩គេ ហើយអតីតកីឡាករជម្រើសជាតិរូបនេះបន្ទាប់ពីបញ្ចប់អាជីពជាកីឡាករ និងបញ្ចប់ការសិក្សាជាគ្រូអប់រំកាយ និង កីឡាគេបានក្លាយជាមន្ត្រីនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
មិនមាននរណាដឹងពីមូលហេតុច្បាស់លាស់នៃការធ្វើអត្តឃាតនេះទេតែ បើតាមការអះអាងពីអ្នកដែលធ្លាប់ស្គាល់នោះថា យុវជនរូបនេះទំនងជាមានវិបត្តិផ្លូវចិត្តហើយមូលហេតុដែលគេដាច់ចិត្តចងកត្រូវបានគេនិយាយថា ភារ័ត្នដាច់ ចិត្តសម្លាប់ខ្លួនឯងបែបនេះបន្ទាប់ពីគេទៅរកសង្សារដល់បន្ទប់មិនឃើញ ។
ង៉ែត ភារ័ត្នមានអាយុ២៦ឆ្នាំ មុខរបរជាមន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងមានស្រុកកំណើត នៅភូមិកំពង់បឹង ឃុំកំពង់លាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ គេបានយកក្រណាត់សំពត់ ចងកភ្ជាប់នឹងទ្វារសម្លាប់ខ្លួននៅបន្ទប់លេខ4Eo រីឯសង្សាមានឈ្មោះ រ័ត្ន ស្រីយ៉ា ហៅអារីយ៉ា ។
តាមសាក្សីនោះថា ដំបូងឡើយគេឃើញភារ័ត្នជិះម៉ូតូធន់ធំពណ៌ក្រហមមកដល់បន្ទប់ជួលរបស់សង្សារ ប៉ុន្តែបន្ទប់ចាក់សោរពីខាងក្រៅ ខណៈពេលនោះជនរងគ្រោះបានអាសោរចូលទៅក្នុងបន្ទប់យកស្រាបៀរមកផឹកអស់២-៣កំប៉ុងហើយក៏បានស្ងាត់បាត់ឈឹងទៅក្រោយមកម្ចាស់ផ្ទះជួលបានមកអើតមើលក្នុងបន្ទប់ស្រាប់តែឃើញស្លាប់ក្នុងសភាពចងកបាត់ទៅហើយ ។
សមត្ថកិច្ចជំនាញកោសល្យវិច័យបានពិនិត្យរួចសន្និដ្ឋានថា ករណីនេះពិតជាការធ្វើអត្តឃាតរួចប្រគល់សពឲ្យក្រុមគ្រួសារ យកទៅឯស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី។
លោកផែ សុខអនុប្រធានសហព័ន្ធអត្តពលកម្មស្ម័គ្រចិត្ត និងជាអតីតគ្រូបង្វឹករបស់ង៉ែត ភារ័ត្ន តំណាងឲ្យលោកអ៊ុក សិទ្ធិជាតិ ប្រធានសហព័ន្ធអត្តពលកម្មស្ម័គ្រចិត្ត និងអគ្គនាយកកីឡា នាំយកថវិកាចំនួន៨០ម៉ឺនរៀលសម្រាប់សពង៉ែត ភារ័ត្ន៕ដោយ៖លី ភីលីព