ហេតុការណ៍មួយដែលអ្នកគាំទ្រក្លឹបនិងប្រធានក្លឹបកីឡាករGraint Xhakaបានឈ្លោះគ្នានៅក្រោយការប្រកួតស្មើជាមួយនឹងCrystal Palaceនៅមិនទាន់បញ្ចប់នៅឡើយទេដោយគ្រូបង្វឹកក្លឹបលោកEmeryបានបញ្ជាក់ថាXhakaនឹងចេញមុខសូមទោសជាសាធារណៈក្នុងពេលខាងមុខនេះដ៏ឆាប់នេះ។
The Sunsportsចេញផ្សាយនៅថ្ងៃពុធនេះបានចេញផ្សាយនៅក្នុងហេតុការណ៍កន្លងនោះផងដែរប្រធានក្រុមការងារអ្នកថតរបស់ក្លឹបលោកStuart McFarlaneដែលក្រោយមកបានបង្ហោះរូបថតដ៏គួរឲ្យសង្វេគមួយអំពីកីឡាករអេស្បាញLucas Torreira។កីឡាកររូបនេះបានសម្រក់ទឹកភ្នែកក្នុងពេលដែលហេតុការណ៍នេះបានកើតឡើងនេះបើយោងតាមការបង្ហោះរបស់ប្រធានក្រុមការងារថតរូបរូបនេះ។
លោកMcFarlaneបានបញ្ជាក់ទៀតថាលោកមិនដាច់ចិត្តបង្ហោះរូបនេះឡើយប៉ុន្តែជាក់ស្តែងលោកត្រូវតែសម្រេចចិត្តធ្វើបែបនេះ។គេជឿជាក់ថាTorreiraវ័យ២៣ឆ្នាំរូបនេះបានបង្ហាញនូវអារម្មណ៍សោកស្តាយក្នុងពេលដែលXhakaត្រូវបានប្តូរចេញនិងឈ្មោះជាមួយនឹងអ្នកគាំទ្រនោះ៕
ប្រែសម្រួល:ស៊ុនលី