កីឡា

Messi ​ត្រលប់​ចូល​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ​នៅ​ខែ​នេះ​

ខ្សែ​ប្រយុទ្ធ Lionel Messi ​ត្រលប់​ចូល​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ​បាន​ហើយ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​នេះ ​ក្រោយ​ពី​អស់​បម្រាម​៣​ខែ​មក។

រូបគេ​ជាមួយ​ជាមួយ​មិត្ត​រួម​ក្រុម​ម្នាក់​ទៀត Sergio Aguero ​នឹង​ចូល​លេង​ឱ្យ​អាហ្សង់ទីន​ក្នុង​ការ​ប្រកួត​មិត្តភាព​ទល់​ក្រុម​ប្រេស៊ីល​និង​អ៊ុយរុយហ្គាយ​នៅ​ខែ​វិច្ឆិកា​នេះ។ ​វា​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​គាំទ្រ ព្រោះ​ថា​ពួកគេ​ពិត​ជា​ចង់​ឃើញ Messi ​លេង​ឱ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​ណាស់។ ប្រធាន​ក្រុម​រូប​នេះ ​ជាប់​ពិន័យ​៣​ខែ​កន្លង​ទៅ ​ដោយសារ​តែ​ចោទ Copa America ​ថា​រៀប​ចំ​ឡើង​ដើម្បី​យក​ឱ្យ​ក្រុម​ប្រេស៊ីល ​និង​មាន​អំពើ​ពុករលួយ​ក្នុង​ព្រឹត្តិការណ៍​នេះ។


Lionel Messi ​មាន​បំណង​ធំ​មួយ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​ដោយ​រូបគេ​ចង់​ឈ្នះ​ពាន​ឱ្យ​បាន​ជួន​ប្រទេស​ជាតិ។ ស្រប​ពេល​កន្លង​មក ​ក្រុម​នេះ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​ចុង​ក្រោយ​បរាជ័យ​រហូត៕

ប្រភព៖Sabay</p

Most Popular

To Top