គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Frank Lampard បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយនិងពេញចិត្តយ៉ាងខ្លាំងទៅលើកីឡាករខ្សែការពារ Zouma ដោយពណ៍ទៀតថាកីឡាកររូបនេះកំពុងស្ថិតនៅក្នុងទំរង់លេងដ៏ល្អបំផុតរដូវកាលនេះ។
The Sunsports នៅថ្ងៃពុធទី៣០ខែតុលានេះបានសរសេរថាលោក Lampard ក្នុងនោះក៏បានលើកឡើងដែរថាលោកពិតជាមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ដែលក្លឹបគឺអាចបន្តរក្សាកីឡាករស្បែកខ្មៅរូបនេះបានដោយលោកបានបញ្ជាក់ថាធ្លាប់បានដិសេធសំណើរសុំទិញ Zouma ជាច្រើនដងមកហើយកាលពីរដូវក្តៅ។
គួរបញ្ជាក់ថា Zouma កាលពីរដូវកាលមុនបានបំពេញការងារបានយ៉ាងល្អសម្រាប់ក្លឹប Everton ក្នុងលក្ខណ្ឌខ្ចីជើងហើយមិនត្រឹមតែប៉ុណ្ណោះ Everton ក៏បានព្យាយាមផងដែរក្នុងការទិញយកកីឡាកររូបនេះដាច់ចេញពី Stamford Bridge ប៉ុន្តែត្រូវបានបដិសេធពីលោកLampard៕
ប្រែសម្រួល:ស៊ុនលី