The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣១ខែតុលាបានឲ្យដឹងថាកីឡាករNaby Keitaដែលត្រូវបានផ្លាស់ជំនួសដោយយុវជនCurtis Jonesនៅនាទី៥៥គឺកំពុងស្ថិតនៅក្នុងការត្រួតពិនិត្យបន្ថែមនៅឡើយពីស្ថានភាពរបួស។
Keitaខ្សែបម្រើស្បែកខ្មៅរូបនេះហាក់មិនសូវជាមានស្ថានភាពល្អប្រសើរឡើយជាមួយនឹងរបួសព្រោះថាបានអវត្តមានឲ្យក្លឹបហង្សក្រហមLiverpoolតាំងតែពីចុងរដូវកាលមុននិងការប្រកួតរដូវកាលថ្មីនេះដោយសារតែរបួសក្នុងការប្រកួតChampion League ជាមួយនឹង Barcelona តាំងតែពីខែឧសភាមកម្ល៉េះ។
លោកKloppគ្រូបង្វឹកក្លឹបនៅក្រោយហេតុការណ៍នេះបានបញ្ជាក់ថាលោកមិនទាន់ហ៊ានប្រាកដថាស្ថានភាពយ៉ាងណាឡើយថាតើវាធ្ងន់ធ្ងរឬយ៉ាងណានោះទេ។ គួរឲ្យដឹងដែរថា Keitaបានបង្ហាញខ្លួន៥ដងប៉ុណ្ណោះរដូវកាលនេះខណៈដែលការបង្ហាញខ្លួននៅលីកកំពូលអង់គ្លេសបានត្រឹមតែ៨នាទី ៕

ប្រែសម្រួល:ស៊ុនលី
