អាល្លឺម៉ង់៖គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិនិយាយថា ខ្លួនមិនមានគម្រោងធ្វើតាមនៃព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងការផ្លាស់ប្តូរម៉ារ៉ាតុងនៅឆ្នាំក្រោយចេញពីទីក្រុងតូក្យូទេ ពីព្រោះសីតុណ្ហភាពត្រជាក់ជាងនៅក្នុងខែកញ្ញាយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយកាលពី ២ សប្តាហ៍មុនថា ខ្លួននឹងរំកិលការរត់ម៉ារ៉ាតុង និងការដើរប្រណាំងឆ្ពោះទៅភាគខាងជើងទីក្រុងSapporo ដោយលើកឡើងពីកង្វល់អំពីកម្តៅរដូវក្តៅ ហើយការសម្រេចចិត្តនោះបានធ្វើឲ្យមន្រ្តីទីក្រុងតូក្យូខឹងយ៉ាងខ្លាំង។

ប្រធាន IPC លោក Andrew Parsons មានប្រសាសន៍ថា “វាមិនទំនងទេ” ការរត់ម៉ារ៉ាតុង ប៉ារ៉ា ឡាំពិកនឹងផ្លាស់ចេញពីទីក្រុងតូក្យូដែលពួកគេត្រូវបានគ្រោងធ្វើនៅថ្ងៃទី ៨ ខែកញ្ញា។ លោក Parsons មានប្រសាសន៍ថា IPC នឹងចាប់ផ្តើមការប្រកួតលើកដំបូងរបស់ខ្លួននៅម៉ោង ៦៖៣០នាទីព្រឹកដើម្បីកាត់បន្ថយផលប៉ះពាល់នៃកម្ដៅ។

ជាធម្មតាកីឡាប៉ារ៉ាឡាំពិកអនុវត្តតាមការនាំមុខរបស់អូឡាំពិកលើការធ្វើជាម្ចាស់ផ្ទះ និងទីកន្លែងប៉ុន្តែមិនចាំបាច់ធ្វើនោះទេ៕ ដោយ៖លី ភីលីព
