The Sunsportsនៅថ្ងៃសុក្រទី១ខែវិច្ឆិកានេះ បានសរសេរថា គ្រូបង្វឹកក្លឹបបិសាចក្រហម Man Unitedដែលទើបអាចមានភាពធូរស្រាល បន្តិចចំពោះស្ថានភាព ដ៏អាក្រក់បំផុត របស់ក្លឹបនោះប្រហែល ជានឹងប្រឈមមុខទៅនឹងបញ្ហាសាជាថ្មី ហើយក្នុងការប្រកួតក្នុង លីកប្រកួតក្រោយនេះ។
ទោះបីជា៤ប្រកួតចុងក្រោយ Man Unitedទទួលបានជ័យជំនះជាប់គ្នាទាំង៤ដង មែនប៉ុន្តែការប្រកួត លើកក្រោយប៉ះនឹង Bournemouthដើម្បីរកឲ្យបាន៣ពិន្ទុ ទៀតនោះ បែរទៅជាបញ្ហាប្រឈមសម្រាប់ គ្រូបង្វឹកសញ្ជាតិនវេយរូបនេះ ដោយសារតែខ្សែប្រយុទ្ធដ៏សំខាន់ Marcus Rashfordបែរជាកំពុងទទួលរងរបួស ក្បាលជង្គង់ទៅវិញ។
ជាក់ស្តែងរបួសហាក់មិនសូវធ្ងន់ធ្ងរខ្លាំងនោះទេ ប៉ុន្តែស្ថិតក្នុងភាពមិនច្បាស់លាស់ បែបនេះ លោក Solkjareអាចនឹងរក្សាទូកជើងកីឡាកររូបនេះ ក្នុងការប្រកួតសំខាន់ ផ្សេងទៀតក៏ថាបាន។
គួរបញ្ជាក់ថារបួសជង្គង់នេះ បានកើតឡើងនៅពេលដែល Rashfordបានព្យាយាម ធ្វើការអបអរគ្រាប់បាល់ ដ៏អស្ចារ្យទទួលជ័យជំនះលើ Chelseaក្នុងលទ្ធផល២ទល់នឹង១ ក្នុងពានរង្វាន់ Carabao Cup ប៉ុន្មានថ្ងៃមុននេះ៕
ប្រែសម្រួល:ស៊ុនលី