ក្រុមខ្លាំង Bayern Munich បានបរាជ័យយ៉ាងដំណំទល់នឹង Eintracht Frankfurt លទ្ធផល ៥-១ បន្ទាប់ពីJerome Boateng ត្រូវបណ្ដេញចេញតាំងតែនាទីទី៩។
៥គ្រាប់របស់ Frankfurt រកបានដោយកីឡាករ Filip Kostic, Djibril Sow, David Abraham, Martin Hinteregger និង Goncalo Paciencia។ ខ្សែប្រយុទ្ធ Robert Lewandowski ជាអ្នករកគ្រាប់ឲ្យ Bayern។
រឿងដែលគួរចាប់អារម្មណ៍មួយទៀតនៅសប្ដាហ៍ទី១០នៃ Bundesliga ក្រុម RB Leipzig បានលត់ Mainz ដល់ទៅ ៨-០។ ខ្សែប្រយុទ្ធអាល្លឺម៉ង់ Timo Werner រកបាន៣គ្រាប់ម្នាក់ឯង ឡើងទៅឈរលេខពីរនៃអ្នកទាត់បញ្ចូលទីច្រើនជាងគេក្នុងលីគ ក្រោម Robert Lewandowski ៥គ្រាប់។
Borussia Dortmund យកឈ្នះ Wolfsburg ៣-០។ បរាជ័យរបស់ Bayern Munich ធ្វើឲ្យពួកគេធ្លាក់ទៅលេខ៤ ខណៈ Dortmund ឡើងលេខ២ និង RB Leipzig នៅលេខ៣។ ក្រុម Borussia Monchengladbach កំពុងកាន់កាប់កំពូលតារាង៕
ប្រភព៖ សប្បាយ

