ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ពានរង្វាន់ជើងឯកខេត្តកមពង់ស្ពឺ ដែលជាការ សហការរគ្នារវាងសហព័ន្ធប្រដាល់គុនខ្មែរ សហភាពសហព័ន្ធយុវជនកម្ពុជា ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ និងអាជ្ញាធរខេត្តកំពង់ស្ពឺ នាយប់ថ្ងៃទី២វិច្ឆិកា គឺជាការប្រកួតដើម្បី អបអរពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ។
នេះជាការប្រកួតដណ្ដើម ពានរង្វាន់រវាងអ្នកប្រដាល់រួមជាតិ ជាមួយអ្នកប្រដាល់រួមជាតិ ដែលគូប្រកួតដណ្ដើមពានរង្វាន់មាន៣គូ និង ការប្រកួតមានតែ៣ទឹកប៉ុណ្ណោះ ។
គូប្រកួតដណ្ដើមពានរង្វាន់នោះ អ្នកប្រដាល់យុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធ ដែលជាអ្នកប្រដាល់ពូកែ ឌឺដងឲ្យគូប្រកួតនោះបានបាក់អំណួត បន្ទាប់ពីប្រកួត ចាញ់អ្នកប្រដាល់ជើង
ថ្មីអេលីត សាន់ក្លិបឆ្មា ស សែនសុខដោយពិន្ទុនោះ ។អ្នកប្រដាល់ជើងចាស់គង់ សំបូរក្លិបអាចក្រប្រយុទ្ធ ខេត្តកំពង់ស្ពឺប្រកួតចាញ់អ្នកប្រដាល់ជំនាន់ថ្មី សែម ណាង ក្លិបសាលវ័ន្ដកីឡាដោយពិន្ទុ ។
គូដណ្ដើមពានរង្វាន់មួយគូទៀត ដែលជាគូសងសឹកនោះលាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធ ខេត្តបន្ទាយមានជ័យ ប្រកួតចាញ់អ្នកប្រដាល់ម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ ដោយពិន្ទុ។
សូមបញ្ជាក់ថាកាលបីប្រកួតដណ្ដើមជើងឯកជាតឆ្នាំ២០១៩អ្នកប្រដាល់ទាំង២រូបនេះធ្លាប់ជួបគ្នាម្ដងហើយដែលកាលនោះរដ្ឋាមានប្រៀបលើសាម៉េតទៅហើយនោះបែរជាភ្លាត់ត្រូវសាម៉េតវាយមួយកែង នៅទឹកទី៤បណ្ដាលឲ្យអាជ្ញាកណ្ដាលរាប់៨ ។
កាលនោះរដ្ឋាចាញ់តែមួយរាប់ប៉ុណ្ណោះ ។សម្រាប់ជំនួបលើកនេះរដ្ឋា សងសឹក មិនបានសម្រេច ឡើយគឺគេជួបបរាជ័យជាលើកកទី២ ។
ចំពោះគូប្រកួតក្រៅ ព្រឹត្តិការណ៍ដណ្ដើមពានរង្វាន់វិញនោះ ឡុង ជិន ក្លិបខ្លារខិនមានរិទ្ធ ឈ្នះអ្នកប្រដាល់ថា សារុនក្លិបពុទ្ធសេរីវង្សដោយពិន្ទុ ៕
ដោយ៖លី ភីលីព