ខ្សែប្រយុទ្ធ Mario Balotelli បានទាត់បាល់ទៅកាន់អ្នកគាំទ្រនិងប៉ងដើរចេញពីទីលាន បន្ទាប់ពីមានការរើសអើងពូជសាសន៍អំឡុងពេលការប្រកួត Brescia ចាញ់ Hellas Verona ១-២។
ការប្រកួតបានផ្អាក បន្ទាប់ពីកីឡាករសញ្ជាតិអ៊ីតាលី Balotelli វ័យ២៩ឆ្នាំទាត់បាល់ចេញនាទី៥៤។ ក្រុមកីឡាកររបស់ក្រុម Brescia និងអាជ្ញាកណ្ដាលបានព្យាយាមឃាត់កុំឲ្យ Balotelli ចេញពីលាន។ អតីតកីឡាកររបស់ Manchester City បានសរសេរលើបណ្ដាញសង្គម Instagram ថា ក្រុមអ្នកគាំទ្រទាំងនោះបានធ្វើសំឡេងសត្វស្វាមកកាន់គេ។
បន្ទាប់ Balotelli សម្រេចចិត្តបន្តលេងលើទីលាន ក៏មានការប្រកាសទៅកាន់អ្នកគាំទ្រ Hellas Verona ថា ការរើសអើងបែបនេះការប្រកួតអាចនឹងរំសាយចោល។ ក្នុងការប្រកួតនេះ Balotelli ក៏រកបានមួយគ្រាប់ដែរនាទី៨៥ តែមិនអាចជួយ Brescia តាមស្មើបានឡើយ៕
ប្រភព៖Sabay