កីឡាករកូរ៉េខាងត្បូង Son Heung-min មានអារម្មណ៍សោកស្ដាយនិងវិប្បដិសារីជាខ្លាំង បន្ទាប់ពីសាងកំហុសធ្វើឲ្យមិត្តរួមអាជីពបាល់ទាត់ Andre Gomes បាក់កជើងកាលពីប្រកួតយប់មិញ។
ក្រោយបញ្ចប់ការប្រកួតមិត្តរួមក្រុម Dele Alli បានឃើញ Son យំមិនឈប់ក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។ “ខ្ញុំមិនចង់និយាយអ្វីច្រើនពីអ្វីដែលបានកើតឡើង។ ខ្ញុំគ្រាន់តែចង់ផ្ញើសារជូនពរទៅកាន់ Andre ឲ្យចាប់ជាប៉ុណ្ណោះ”។ សម្ដីរបស់ Alli។
សមាជិកជម្រើសជាតិអង់គ្លេសរូបនេះបន្តទៀតថា៖ “Son ខូចចិត្តនិងយំខ្លាំង។ វាមិនមែនជាកំហុសគេទេ។ Son ជាមនុស្សល្អម្នាក់ដែលខ្ញុំធ្លាប់ជួប។ គេមិនអាចសូម្បីតែងើបក្បាលឡើង គេយំខ្លាំងមែនទែន។ ការបង្ករបួសមិនមែនស្ថិតក្នុងចិត្តរបស់ពួកយើងអំឡុងពេលការប្រកួតទេ ប៉ុន្តែយើងត្រូវតែស្ថិតក្នុងនាមជាអាជីព”។

ក្នុងជំនួបរវាង Everton និង Spurs បញ្ចប់លទ្ធផល ១-១។ ស្របពេលដែល Son ត្រូវលោកអាជ្ញាកណ្ដាល Martin Atkinson ឲ្យកាតក្រហមបណ្ដេញចេញពីទីលាន៕
ប្រភព៖Sabay
