កីឡា

Emery បញ្ជាក់ហើយថានឹងមិនលាលែងចេញពីតំណែងឡើយ ទោះបីជារងពាក្យស្រែកឌឺដង ពីអ្នកគាំទ្រក្តី

The Sunsportsចេញផ្សាយនៅថ្ងៃអាទិត្យទី៣ខែវិច្ឆិកានេះបានឲ្យដឹងថាស្ថានភាពរបស់លោកUnai Emeryកាន់តែតានតឹងឡើងហើយជាពិសេសនៅក្រោយការប្រកួតស្មើជាមួយនឹងក្រុមWolvesក្នុងលទ្ធផល១ស្មើក្នុងទឹកដីខ្លួនឯងចុងក្រោយនេះ។

គ្រូបង្វឹកបារាំងរូបនេះត្រូវបានអ្នកគាំទ្រក្លឹបស្រែករិះគន់យ៉ាងខ្លាំងពេញកីឡាដ្ឋានក្នុងការប្រកួតលើកនេះ។មានអ្នកគាំទ្រខ្លះថែមទាំងបានស្រែកដេញគ្រូបង្វឹករូបនេះឲ្យចាកចេញពីក្លឹបទៀតផងទោះបីជាបច្ចុប្បន្នកុងត្រារបស់គាត់នឹងមានសុពលភាពរហូតដល់រដូវក្តៅឆ្នាំក្រោយ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតក្រោយចប់ការប្រកួតលោកEmeryបាននិយាយថានេះគឺជាទំនួលខុសត្រូវរបស់គាត់ទាំងស្រុងហើយសន្យាថានឹងធ្វើឲ្យល្អប្រសើរជាងនេះនៅឧិកាសក្រោយប៉ុន្តែលោកក៏បានបដិសេធថានឹងមិនចាកចេញឡើយក្នុងស្ថានភាពបែបនេះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top