Tottenham Hotspur បានចាប់ផ្ដើមប្ដឹងឧទ្ធរណ៍ចំពោះកាតក្រហមរបស់ Son Heung-min ដែលធ្វើឲ្យ Andre Gomes រងរបួសស្មងជើងធ្ងន់ធ្ងរ។

ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងបានសម្រក់ទឹកភ្នែកក្រោយឈូសយកបាល់ដោយអចេតនាបង្ករបួសលើ Gomes ក្នុងការប្រកួត Premier League នៅ Goodison Park។ បើតាម Everton កីឡាករ Gomes ពេលនេះបានទទួលការវះកាត់ជោគជ័យហើយ។
តាមច្បាប់កាតក្រហមរបស់ Son អាចធ្វើឲ្យរូបគេអវត្តមាន ៣ប្រកួត តែយ៉ាងណា Mauricio Pochettino បាននិយាយថាកីឡាកររបស់លោកគឺគ្មានចេតនាធ្វើឲ្យ Gomes រងរបួសនោះទេ ហើយ VAR គឺតែប្រើដើម្បីពិន័យមើលការបណ្ដេញចេញរបស់អាជ្ញាកណ្ដាល Martin Atkinson៕
ប្រភព៖Sabay
