ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ផ្ញើសារកោតសរសើរដល់ក្រុមបាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំកម្ពុជា (U19) ក្រោយពីក្រុមនេះបានយកក្រុម U19 កោះម៉ារីណាខាងជើងក្នុងលទ្ធផល០-៩នៅពហុកីឡដ្ឋានជាតិ នារាត្រីថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

សម្តេចតេជោបានផ្ញើក្នុងfacebookថា សូមកោតសរសើរដល់ក្រុមបាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំកម្ពុជា (U19) បានឡើងទៅឈរនៅលេខរៀងទី២ ក្នុងពូល G បណ្តោះអាសន្នវិញ ក្រោយរកបាន៣ពិន្ទុដំបូង តាមរយៈការឈ្នះគូប្រជែងក្រុម U19 កោះម៉ារីណាខាងជើងក្នុងលទ្ធផល០-៩ (NMI 0-9 CAM) នៅពហុកីឡដ្ឋានជាតិ នារាត្រីថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន តាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕ដោយ៖លី ភីលីព


