ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្លាយជាប្រធាន ខណៈលោកឧកញ៉ា សុខ ហុង អនុប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា អាណត្តិថ្មីទី៦ ឆ្នាំ២០១៩-២០២៣ ដដែល ក្រោយពីសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជាបានធ្វើ មហាបាតបញ្ចប់អាណត្តិទី៥ និងបន្ត នៅទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
សម្រាប់សមាជិកប្រតិបត្តិថ្មី ចំនួន៩រូបរួមមាន៖ លោក ថោង ខុនក្លាយជាប្រធាន លោកឧកញ៉ា សុខ ហុង លោក ណយ ផាណា ជាអគ្គលេខាធិការ លោក មាស សារ៉េត អគ្គលេខាធិការរង លោក ខៀវ ចិន្តា អគ្គហិរញឹក អ្នកស្រី ដួង សាម៉ៃ អ្នកស្រី ពេជ្រ យូ លោក ជុំ រ៉ាទី និងលោក អៀម វ៉ាងឌុល ជាសមាជិកថ្មី។
នាពេលបច្ចុប្បន្នសហព័ន្ធមានក្លិបជា សមាជិកចំនួន៩ គឺ ក្លិប៧មករា សែនជ័យ (ភ្នំពេញ) ក្លិបខេមឃីតឃុំខ្វាវ (តាកែវ) ក្លិបខេមឃីតត្រពាំងឃ្លោក (តាកែវ) ក្លិបហ្សាក់កឹះម៉ាញ (ក្រចេះ) ក្លិបកំពង់ក្តារ (កំពង់ឆ្នាំង) ក្លិបកំពង់ត្រឡាចលើ (កំពង់ឆ្នាំង) ក្លិបកៀនរការ (កំពង់ឆ្នាំង) ក្លិបបឋមសិក្សាសាលាលេខ៥ (កំពង់ឆ្នាំង) និងក្លិបសាលបាក់ទូក (ភ្នំពេញ)៕ ដោយ៖លី ភីលីព






