ឡុងដ៏៖ អ្នកចាំទី Kiko Casilla របស់ក្រុម Leeds ត្រូវបានចោទប្រកាន់ពីបទរំលោភបំពាន ជាតិសាសន៍លើកីឡាករខ្សែប្រយុទ្ធ Jonathan Leko របស់ Charlton អំឡុងពេលប្រកួតបាលទាត់ Championship យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ជនជាតិអេស្បាញដែលមានអាយុ ៣៣ ឆ្នាំត្រូវបានគេចោទប្រកាន់ថា បានធ្វើអត្ថាធិប្បាយរើសអើងចំពោះ Leko អំឡុងការប្រកួតនៅថ្ងៃទី ២៨ ខែកញ្ញា ។ សមាគមកីឡាបាល់ទាត់បាននិយាយថា Casilla ដែលបានចូលរួមជាមួយក្រុម Leeds កាលពីខែមករាមានរហូតដល់ថ្ងៃទី ១២ ខែវិច្ឆិកាដើម្បីផ្តល់ការឆ្លើយតប។
សេចក្តីថ្លែងការណ៍របស់ FA ត្រូវបានចេញផ្សាយកាលពីថ្ងៃច័ន្ទបាននិយាយថា Casilla ត្រូវបានចោទប្រកាន់ ពីបទរំលោភបំពានលើ FA Rule E3 ។ ការចោទប្រកាន់ថា ប្រើពាក្យសម្តីរបស់លោក “ បានយោងទៅលើពូជសាសន៍ ពណ៌ និងដើមកំណើតជនជាតិភាគតិច ។
អ្នកចាំទីរូបនេះត្រូវបានរកឃើញថា មានពិរុទ្ធពីបទរំលោភកាន់តែធ្ងន់ធ្ងរទៅលើច្បាប់ នៃការរើសអើងរបស់រដ្ឋបាល FA ប្រឈមនឹងការព្យួរការប្រកួតចំនួន៦ប្រកួត អាចនឹងកើនឡើងដោយផ្អែកលើកត្តាកាន់តែធ្ងន់ធ្ងរណាមួយ៕
ដោយ៖ លី ភីលីព