Chelsea ធ្វើបានល្អបំផុតក្នុងការប្រកួត Champions League កាលពីយប់មិញដោយរកបាន១ពិន្ទុ ក្រោយស្មើគ្នា ៤-៤ ជាមួយជើងខ្លាំង Ajax។

ការប្រកួតនៅកីឡដ្ឋាន Stamford Bridge ក្រុមរហស្សនាមថាតោខៀវត្រូវគូប្រជែងនាំមុខមុនរហូត ៤-១ គិតត្រឹមនាទី៦២ ប៉ុន្តែក្រុមភ្ញៀវបានកាតក្រហម២នាក់ជាបន្តបន្ទាប់បានធ្វើឲ្យពួកគេរកបាន៣គ្រាប់បន្ថែមក្នុងការប្រកួតនោះ។ Ajax បានបាត់បង់សមាជិក២នាក់គឺ Blind នៅនាទី៦៨ និង Veltman នៅនាទី៦៩។
Valencia ដែលនៅពូល H ជាមួយគ្នាបានយកឈ្នះ Lille ៤-១ ធ្វើឲ្យពូលនេះក្រុម៣ខាងលើ Ajax, Chelsea និង Valencia ខ្លួនឯងមាន៧ពិន្ទុស្មើគ្នា ខណៈ Lille នៅបាតតារាងមាន១ពិន្ទុ៕

ប្រភព៖news.sabay.com.kh
