ក្រុមការពារតំណែងជើងឯកចាស់ Liverpool ប្រមូលបាន៣ពិន្ទុបន្ថែមពីការប្រកួត Champions League ពូល E បន្ទាប់ពីយកឈ្នះ Genk ក្នុងលទ្ធផល ២ទល់នឹង១។

ការប្រកួតនៅកីឡដ្ឋាន Anfield ក្រុមមានមូលដ្ឋាននៅតំបន់ Merseyside រកបាន១គ្រាប់បើកឆាកមុននៅនាទី១៤ដោយ Gini Wijnaldum ប៉ុន្តែគ្រាប់បាល់នាំមុខនេះ ត្រូវរំសាយទៅវិញក្រោយ Samata តាមស្មើឲ្យ Genk ១-១ នៅនាទី៤១។
ក្នុងវគ្គទីពីរ Chamberlain ដែលលេងជាខ្សែប្រយុទ្ធកណ្ដាលក្នុងប្រកួតនោះបានស៊ុតឲ្យម្ចាស់ផ្ទះនាំមុខ ក៏ដូចជាឈ្នះការប្រកួតដើម្បីឡើងទៅឈរលេខ១ក្នុងពូលE មាន៩ពិន្ទុពី៤ប្រកួតកន្លងមក ខណៈ Napoli ត្រូវធ្លាក់ទៅលេខ២វិញក្រោយស្មើ Salzburg នៅទឹកដីខ្លួនឯង ១-១៕

ប្រភព៖news.sabay.com.kh
