ក្នុងពេលដែលទំរង់លេងនៅតែល្អទាំងដែល ក្លឹបមិនអាចទិញបានកីឡាករចំណូលថ្មីតាំងតែពីរដូវកាលមុននោះក្លឹបតោខៀវ Chelsea ក្រោមការដឹកនារបស់លោក Frank Lampard កំពុងសល់លុយជាច្រើនដែលនឹងអាចចាយបានគ្រប់ពេលប្រសិនបើបម្រាមទិញកីឡាករនឹងត្រូវលើកលែងបាននៅក្នុងខែមករានេះ។
The Sunsports ចេញផ្សាយនៅថ្ងៃអង្គារទី៥ខែវិច្ឆិកានេះបានឲ្យដឹងថាក្នុងនោះក្លឹបបានត្រៀមលុយប្រមាណជា ១៥០ លានផោនរួចទៅហើយដើម្បីកំណត់យកកីឡាករ៣រូបមករួមក្លឹបប្រសិនបើខែមករានេះបម្រាមនឹងត្រូវដកចេញជាស្ថាពរនោះ។ ខ្សែប្រយុទ្ធ Zaha របស់ក្លឹប Crsytal Palace កីឡាករខ្សែការពារស្លាបឆ្វេងអង់គ្លេសBen Chilwellរបស់ក្លឹបLeicester City និងកីឡាករ Timo Wernerខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបRB Lepzig។
គួរបញ្ជាក់ដែរថាកន្លងមក FIFA បានដាក់បម្រាមដល់ក្លឹបមួយនេះក្នុងការទិញកីឡាករបន្ថែមរហូតដល់រដូវក្តៅបន្ទាប់ពីបានបើកការស្រាវជ្រាវរកឃើញថា Chelseaបានប្រើប្រាស់លុយទិញយកកីឡាករមិនទាន់គ្រប់អាយុដល់ទៅ ១៥០ លើខុសនឹងគោលការណ៍ច្បាប់៕
ប្រែសម្រួល:ស៊ុនលី