ភ្នំពេញ៖លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រធានអង្គមហាមហាបាតនារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នឹងអញ្ជើញចូលរួមពិធីមហាបាតសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបញ្ចប់អាណត្តិទី៥ និងបន្តអាណត្តិទី៦ឆ្នាំ២០១៩-២០២៣នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក ណយ ផាណា អគ្គលេខាធិការនៃសហព័ន្ធបានប្រាប់ឲ្យដឹងថា នៅក្នុងអាណត្តិទី៥ នេះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាទទួលបានលទ្ធផលជោគជ័យល្អប្រសើ ទាំងកិច្ចសហការថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសសហព័ន្ធទទួលបានការបណ្តុះបណ្តាលគ្រូថ្នាក់ជាតិ អន្តរជាតិ ចៅក្រមជាតិ និងចៅក្រមអន្តរជាតិសមិទ្ធិផលទាំងនេះបានកើតឡើងដោយសារមានការដឹកនាំ ចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំ អំពីចក្ខុវិស័យនៃការអភិវឌ្ឍកីឡាជំនាញរបស់លោក ថោង ខុន ប្រធាន លោកឧកញ៉ា សុខ ហុង អនុប្រធាន និងកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ សមាជិកក្លិបកីឡាកាយសម្ព័ន្ធទាំងអស់ និងអគ្គលេខាធិការ ។

លោកបន្តថា សកម្មភាពទាំងនេះក្រោមកិច្ចសហការណ៍ជាមួយគណៈកម្មាធិការជាតិ រៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (CAMSOC) SEA Games ឆ្នាំ២០២៣ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និង កីឡា និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀតទាំងក្នុងប្រទេស និងក្រៅប្រទេសបានល្អ ទើបសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាទទួលបានលទ្ធផលប្រសើបែបនេះ។
ទន្ទឹមគ្នាផងដែរ យើងក៏នៅមានការខ្វះខាតដូចជាសម្ភារៈ ធនធានមន្ត្រីបច្ចេទេស គ្របង្វិក ចៅក្រម ជាពិសេស ថវិកាសម្រាប់បញ្ជូនមន្ត្រីបច្ចេទេសចូលរួមវគ្គអន្តរជាតិនានា និងបញ្ជូនគ្របង្វឹកកីឡាករ- កីឡាការិនី ទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិទាំងក្នុង និងក្រៅតំបន។

លោបានបន្ថែមថា នាពេលបច្ចុប្បន្នសហព័ន្ធមានក្លិបជាសមាជិកចំនួន៩ គឺ ក្លិប៧មករាសែនជ័យ (ភ្នំពេញ) ក្លិបខេមឃីតឃុំខ្វាវ (តាកែវ) ក្លិបខេមឃីតត្រពាំងឃ្លោក (តាកែវ) ក្លិបហ្សាក់កឹះម៉ាញ (ក្រចេះ) ក្លិបកំពង់ក្តារ (កំពង់ឆ្នាំង) ក្លិបកំពង់ត្រឡាចលើ (កំពង់ឆ្នាំង) ក្លិបកៀនរការ (កំពង់ឆ្នាំង) ក្លិបបឋមសិក្សាសាលាលេខ៥ (កំពង់ឆ្នាំង) និងក្លិបសាលបាក់ទូក (ភ្នំពេញ)៕ដោយ៖លី ភីលីព
តដូចជាសម្ភារៈ ធនធានមន្ត្រីបច្ចេទេស គ្របង្វិក ចៅក្រម ជាពិសេស ថវិកាសម្រាប់បញ្ជូនមន្ត្រីបច្ចេទេសចូលរួមវគ្គអន្តរជាតិនានា និងបញ្ជូនគ្របង្វឹកកីឡាករ- កីឡាការិនី ទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិទាំងក្នុង និងក្រៅតំបន។

លោបានបន្ថែមថា នាពេលបច្ចុប្បន្នសហព័ន្ធមានក្លិបជាសមាជិកចំនួន៩ គឺ ក្លិប៧មករា សែនជ័យ (ភ្នំពេញ) ក្លិបខេមឃីតឃុំខ្វាវ (តាកែវ) ក្លិបខេមឃីតត្រពាំងឃ្លោក (តាកែវ) ក្លិបហ្សាក់កឹះម៉ាញ (ក្រចេះ) ក្លិបកំពង់ក្តារ (កំពង់ឆ្នាំង) ក្លិបកំពង់ត្រឡាចលើ (កំពង់ឆ្នាំង) ក្លិបកៀនរការ (កំពង់ឆ្នាំង) ក្លិបបឋមសិក្សាសាលាលេខ៥ (កំពង់ឆ្នាំង) និងក្លិបសាលបាក់ទូក (ភ្នំពេញ)៕ដោយ៖លី ភីលីព
