កីឡា

បើកវគ្គបំប៉ន់អាជ្ញាកណ្តាល ត្រៀមការប្រកួតកីឡាប៉េតង់ពិភពលោក យុវជន និងនារីមកដល់

ភ្នំពេញ៖នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាអញ្ជើញចូលរួមពិធីបើកវគ្គបំប៉ន់តួនាទីជាអាជ្ញាកណ្តាល និងមន្ត្រីរៀបចំការប្រកួត “ការប្រកួតកីឡាប៉េតង់ពិភពលោកយុវជន និងនារីលើកទី១៧” (17th Juniors & Women Petanque World Championships) នាសាលប្រជុំនាយកដ្ឋានអប់រំកាយនិងកីឡា។


លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា វគ្គនេះធ្វើឡើងដើម្បីបន្ថែមសមត្ថភាពដល់អាជ្ញាកណ្តាលចៅក្រមកម្ពុជាពីបច្ចេកទេស និងរបៀបចាប់កំហុស និងត្រួតពិនិត្យការប្រកួត។ លោក Claude Azema នឹងជួបយើងទាំងអស់គ្នាម្តងទៀតក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ហើយក្នុងចំណោមពួកយើងនឹងមានអ្នកខ្លះ ត្រូវបានជ្រើសរើសឲ្យធ្វើជាអាជ្ញាកណ្តាលក្នុងការត្រួតពិនិត្យលើការប្រកួតវាយយកពិន្ទុ ហើយខ្ញុំនឹងមកមុនការប្រកួត ដើម្បីពន្យល់បន្ថែមដល់ពួកយើង»។


ក្នុងនេះលោក អ៊ិន គឹមស៊្រុន ទីប្រឹក្សាសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា ជាគ្រូទ្ទេសប្រចាំវគ្គ និងលោក ឆាយ សឿន ជំនួយការឧទ្ទេសប្រចាំវគ្គ៕ដោយ៖លី ភីលីព

Most Popular

To Top