ក្លឹប RB Salzburg អាចនឹងលក់ម៉ាស៊ីនរកគ្រាប់បាល់របស់ពួកគេ Erling Braut Haaland ក្នុងតម្លៃ៨៦លានផោន ប្រសិនក្លឹបណាចង់បាន។
កីឡាករវ័យ១៩ឆ្នាំកំពុងឡើងជើងរកបាន២២គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន១៦ប្រកួតឲ្យក្លឹប Salzburg រដូវកាលនេះ។Haaland បានលេចមុខខ្លាំងនៅទំព័រមុខ ក្រោយរកបាន៦គ្រាប់ក្នុងការបង្ហាញខ្លួន៣ប្រកួតនៅ Champions League និងកំពុងជាមុខសញ្ញាផ្ទេរទៅកាន់ Premier League ដែល Manchester United និង Arsenal កំពុងចាប់អារម្មណ៍។

បើតាមសារព័ត៌មានអ៊ីតាលីបានចុះផ្សាយថា Salzburg នឹងលក់យុវជនន័រវេសរបស់ពួកគេក្នុងតម្លៃ៨៦លានផោន។ យ៉ាងណាទលនឹងពេលនេះបើតាមប្រធានក្លឹប Salzburg លោក Christoph Freund បញ្ជាក់ថា មិនទាន់មានសំណើណាមួយដាក់មកកាន់កីឡាកររបស់លោកនៅឡើយទេ៕
ប្រភព៖Sabay
